Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកសពអ្នកជំងឺ COVID-19 នៅអាមេរិក ត្រូវដាក់នៅតាមកន្លែងផ្សេងៗក្នុងមន្ទីរពេទ្យ ដោយសារតែស្លាប់ច្រើនខ្លាំងពេកក្នុងមួយថ្ងៃៗ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ វាពិតជារឿងគួរឲ្យសោកសង្រែងមួយ  ពេលបានឃើញ រូបភាពពីរសន្លឹក បង្ហាញឲ្យឃើញសាកសពអ្នកជំងឺ COVID-19 ដែលត្រូវបានគេថតបាន ចេញពីមន្ទីរពេទ្យក្នុងទីក្រុង Detroit របស់សហរដ្ឋអាមេរិក ដែលកំពុងរងរងគ្រោះ យ៉ាងធ្ងន់ធ្ងរបំផុតដោយសារ ជំងឺដ៏សាហាវនេះ។

នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នាថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។ ក្នុងនោះ រូបភាពមួយ បានបង្ហាញពីសាកសពមនុស្ស២នាក់ ដែលច្រកក្នុងថង់ត្រូវបានគេដាក់ នៅលើគ្រែ និងសពម្នាក់ទៀត ត្រូវគេដាក់ បន្តុបលើកៅអីក្បែរនោះ នៅក្នុងបន្ទប់ទំនេរមួយ ដែលត្រូវបានប្រើប្រាស់ ជាកន្លែងផ្ទុកសាកសព អ្នកជំងឺ COVID-19 ព្រោះកន្លែងស្តុកសព ផ្លូវការរបស់មន្ទីរពេទ្យពេញអស់។

បើតាមសេចក្តីរាយការណ៍ បន្ទប់នោះដើមឡើយ ត្រូវប្រើប្រាស់ជាកន្លែងសម្រាប់ សិក្សាពីទម្លាប់នៃការ គេង។ ចំណែកឯរូបភាពមួយទៀត បានបង្ហាញពីរូបភាពសាកសព ជាច្រើនដែលច្រកក្នុងថង់  និងដាក់គរលើគ្នា ពាសពេញនៅក្នុងបន្ទប់ក្លាសេតូច ចង្អៀតមួយ នៅខាងក្រៅមន្ទីរពេទ្យខាងលើ  ដែលត្រូវបានប្រើជាកន្លែងដាក់សាកសព។

រូបភាពទាំងពីរនេះ ត្រូវបានផ្តល់ទៅឲ្យទូរទស្សន៍ CNN ហើយត្រូវបានបញ្ជាក់ថា  គឺជាទិដ្ឋភាពពិត ដោយបុគ្គលិកពេទ្យពីរនាក់ផ្សេងទៀត ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

គួរជម្រាថា បើតាមគេហទំព័រ Worldmeters.info បានឲ្យដឹងថា សហរដ្ឋអាមេរិកគិតត្រឹមម៉ោងនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៦១៤,២៤៦ ករណី ដោយក្នុងនោះអ្នកជំងឺ ២៦,០៦៤ នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៣៨,៨២០ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕

ដកស្រង់ពី៖ Fresh News