Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត្រាឆ្លង COVID-19 នៅប្រទេសឡាវ បន្តស្ថិតក្នុងកម្រិតទាបបំផុត ខណៈអ្នកឆ្លងសរុបមាន១៩ករណី ក្នុងនោះ២នាក់ជាសះស្បើយ

  • បោះពុម្ព

 (វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ បានធ្វើតេស្តរកជំងឺ COVID-19 លើជនសង្ស័យចំនួន ២៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ ហើយលទ្ធផលបានបង្ហាញថា «អវិជ្ជមាន» ទាំងអស់គ្នាដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះ នៅតែមានចំនួនអ្នកឆ្លងជំងឺនេះសរុបត្រឹម ១៩ករណីដដែល។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវលោក ភូថុន មេអ៊ុងប៉ាក (Phouthone Meaungpak) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះថា «ចំនួនករណីសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឡាវនៅតែមានចំនួន ១៩ករណីដដែលដោយសារតែពុំមានករណីឆ្លងថ្មីណាមួយ ត្រូវបានរាយការណ៍នៅថ្ងៃនេះទេ»។

គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរឡាវបានធ្វើតេស្ត COVID-19 លើជនសង្ស័យចំនួន ១,២៨៨នាក់ ដោយក្នុងនោះមាន ១៩នាក់មានលទ្ធផលវិជ្ជមាន ចំពោះ COVID-19 ហើយក្នុងចំណោមអ្នកឆ្លងទាំង ១៩ករណីនេះទៀតសោត មាន ០២នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕

ដកស្រង់ពី៖ Fresh News