Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 នៅហ្វីលីពីនកើនឡើងដល់ ៥,៦៦០នាក់ ក្នុងនោះស្លាប់ ៣៦២នាក់!

  • បោះពុម្ព

 (ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានបញ្ជាក់នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០នេះថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសប្រជុំកោះមួយនេះ បានកើនឡើងដល់ ៥,៦៦០ករណីហើយ ក្រោយពីអ្នកឆ្លងសរុប ២០៧នាក់ទៀតត្រូវបានធ្វើតេស្តរកឃើញ នៅរយៈពេល ២៤ម៉ោងចុងក្រោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ហ្វីលីពីនក៏បានបង្ហាញផងដែរ ពីការមើលឃើញចំនួនអ្នកជាសះស្បើយ ច្រើនជាងចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 ០២ថ្ងៃជាប់ៗគ្នាមកនេះ។ តួលេខចុងក្រោយបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង ៥,៦៦០នាក់នោះមាន ៣៦២នាក់ស្លាប់ និង ៤៣៥នាក់ជាសះស្បើយ។

គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលហ្វីលីពីនបានសម្រេចបិទកោះធំលូហ្សូន (Luzon) ដែលមានរដ្ឋធានីម៉ានីនៅក្នុងនោះផងដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19 ទៅកាន់តំបន់ដទៃទៀត។ បន្ថែមពីនេះ បំរាមធ្វើដំណើរក៏ត្រូវបានដាក់ យ៉ាងតឹងរ៉ឹងបំផុតផងដែរ ខណៈប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ធ្លាប់បានបង្គាប់ទៀតថា អ្នកហ៊ានល្មើសបំរាមនឹងត្រូវបាញ់សម្លាប់ចោល នៅហ្នឹងកន្លែងតែម្តង៕

ដកស្រង់ពី៖ Fresh News