Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកឆ្លង COVID-19 នៅសិង្ហបុរីកើនលើស១០,០០០នាក់ ក្រោយទើបរកឃើញជាង១,០០០ករណីទៀត

  • បោះពុម្ព

(សិង្ហបុរី)៖ សិង្ហបុរីនាថ្ងៃពុធនេះ បានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន១,០១៦នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបទូទាំង ប្រទេសកើនដល់១០,១៤១នាក់។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២០។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗខាងលើ មានត្រឹម១៥ករណីប៉ុណ្ណោះ ជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ខណៈក្រៅពីនោះជាពលករកាន់ប័ណ្ណបម្រើការងារ រយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅ សម្រាប់ពលករ បរទេស។

បើតាមអាជ្ញាធរសិង្ហបុរី ទីតាំងស្នាក់នៅសម្រាប់ពលករបរទេស សរុប១៩កន្លែង ត្រូវបានប្រកាសចាត់ទុក ជាកន្លែងដាក់នៅដាច់ ដោយឡែក ក្រោយពីចំនួនករណីឆ្លង COVID-19 ក្នុងចំណោមពលករបរទេស មានការស្ទុះឡើងខ្ពស់។

គួរជម្រាបថា នៅចំពោះមុខការហក់ឡើងខ្លាំងនៃចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសលោកនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕

ដកស្រង់ពី៖ Fresh News