Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19: អេស្ប៉ាញ នឹងអនុញ្ញាតឱ្យក្មេងៗ ចេញលំហែរកាយក្រៅផ្ទះ ខណៈមានបំណងបន្ធូរបន្ថយវិធានការបិទប្រទេស

  • បោះពុម្ព

  (ម៉ាឌ្រីដ)៖ ឪពុកម្ដាយ នៅក្នុងប្រទេសអេស្ប៉ាញ បានបង្ហាញការពេញចិត្ត និងស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរ ដែលនឹងអនុញ្ញាតឱ្យក្មេងៗ អាចដើរ ចេញក្រៅផ្ទះស្រូបខ្យល់អាកាស ក្នុងរយៈពេលខ្លី។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ចេញវិធានការរឹតត្បិតយ៉ាងតឹងរឹង ជាទីបំផុតប្រឆាំងនឹង COVID-19 ក្នុងនោះ រួមមានទាំងហាមឃាត់កុមារ ចេញក្រៅផ្ទះរបស់ពួកគេ ដ៏ចម្រូងចម្រាស ចាប់តាំងពីពាក់កណ្ដាលខែមីនា មក។

ប៉ុន្តែ កាលពីយប់ថ្ងៃអង្គារ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ បានសម្រេចចិត្តបន្ធូរបន្ថយវិធានការរឹតត្បិតខ្លះ ដោយ អនុញ្ញាតឱ្យកុមារមានអាយុក្រោម១៤ឆ្នាំ អាចចេញក្រៅផ្ទះស្រូបខ្យល់អាកាស ក្នុងរយៈពេលខ្លី ក្រោមការមើលថែទំា ពីអាណាព្យាបាល ចាប់ពីចុងសប្ដាហ៍នេះតទៅ។

ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេល អេស្ប៉ាញ រួមទាំងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បង្ហើបពីផែនការបន្ធូរបន្ថយវិធានការបិទប្រទេស ដោយមើលឃើញថា ស្ថានការណ៍ COVID-19 មានភាពធូរស្រាល។ តែ អង្គការសុខភាពពិភពលោក ព្រមានថាការបន្ធូរបន្ថយវិធានការប្រឆាំងជំងឺរាតត្បាតសកលនេះ លឿនរហ័សពេក អាចនឹងបណ្ដាលឱ្យ ស្ថានការណ៍អាក្រក់ជាងមុន និងមនុស្សអាចស្លាប់កាន់តែច្រើន។

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធម្សិលមិញ អេស្ប៉ាញ មានអ្នកឆ្លង COVID-19 ២០៨,៣៨៩នាក់ ក្នុងនោះស្លាប់ ២១,៧១៧នាក់ និងជាសះស្បើយ ៨៥,៩១៥នាក់៕

ដកស្រង់ពី៖ Fresh News