Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិង្ហបុរី មានអ្នកឆ្លង COVID-19 លើស ១១,០០០នាក់, ក្រោយបន្តរកឃើញ ១,០៣៧ករណីថ្មី

  • បោះពុម្ព

(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា  ខ្លួនទើបតែបានរកឃើញ ករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១,០៣៧ ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប ក្នុងប្រទេសមួយនេះ បានកើនដល់ ១១,១៧៨ ករណី។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ នេះជាថ្ងៃទីបួនជាប់ៗគ្នាមកហើយ ដែលប្រទេសអាស៊ានមួយនេះបានកត់ត្រា ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃលើសពី ១,០០០ ករណី។

យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំង ១,០៣៧ ករណីខាងលើ មានត្រឹម ២១ករណីប៉ុណ្ណោះដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍  ខណៈក្រៅពីនោះជាពលករ កាន់ប័ណ្ណបម្រើការងាររយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករបរទេស។

បូកបញ្ជូលទាំងករណីឆ្លងថ្មីៗនេះ ប្រទេសអាស៊ានមួយនេះ បានស្គាល់សន្ទុះ នៃការឆ្លងរីករាលដាលខ្លាំង ក្នុងចំណោមពលករបរទេសដែលមប្រើការងារ នៅក្នុងប្រទេសរបស់ខ្លួន រយៈពេលជាង ០២សប្តាហ៍មកហើយ ខណៈទីតាំងស្នាក់នៅ សម្រាប់ពលករបរទេសសរុប ២១កន្លែង ត្រូវបានប្រកាសចាត់ទុកជាកន្លែង ដាក់នៅដាច់ដោយឡែក។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកនឹងបង្កើនធនធានវេជ្ជសាស្ត្រ និងដាក់ពង្រាយ បុគ្គលិកពេទ្យឲ្យប្រចាំការនៅទីនោះបន្ថែមទៀត ដើម្បីធានាថាពលករដែលមានរោគសញ្ញាជំងឺថ្មីនេះ អាចទទួលបានសេវាកម្មព្យាបាលបានទាន់ពេលវេលា។

គួរជម្រាបថា នៅចំពោះមុខការហក់ឡើងខ្លាំង នៃចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីលោកលី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា នឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕

ដកស្រង់ពី៖ Fresh News