បណ្តាញសង្គម

លោក Erdogan និងលោក Putin ពិភាក្សាគ្នាលើកិច្ចសហការទប់ទល់នឹងជំងឺ COVID-19

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺ COVID-១៩ ក្នុងពេលសន្ទនាតាមទូរស័ព្ទ នេះបើតាមការិយាល័យ ប្រធានាធិបតី ប្រាប់កាលពីថ្ងៃអង្គារ៍។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។ យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល ប្រទេសទួគី មានករណីឆ្លងជំងឺ covid 19 ចំនួន ៩២.៩៨០ នាក់ និងចំនួន ២.១៤០ នាក់ បានស្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។