បណ្តាញសង្គម

ប្រធានអង្គការសុខភាពពិភពលោក អំពាវនាវឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញពីការបង្កកមូលនិធិជំនួយ

ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ធ្វើការពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការបង្កកមូលនីធិជំនួយដល់អង្គការមួយនេះ ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោកម្តងទៀត និងបន្តជួយសង្គ្រោះជីវិតមនុស្ស។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា "សហរដ្ឋអាមេរិក ធ្លាប់បានគាំទ្រដល់អង្គការសុខភាពពិភពលោក ហើយក៏ជាម្ចាស់ជំនួយលេខមួយរបស់យើងផងដែរ។ យើង ឱ្យតម្លៃណាស់ ហើយយើង ក៏កោតសរសើរចំពោះទង្វើនេះដែរ” ។

សហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុន ពីការសម្រេចបញ្ឈប់ការផ្តល់មូលនិធិរបស់ខ្លួន ដល់អង្គការសុខភាពពិភពលោក (WHO) នៅពេលដែលទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិផ្នែកសុខភាពសាធារណៈអន្តរជាតិមួយនេះ កំពុងសម្របសម្រួលការឆ្លើយតបជាសកល ចំពោះការរីករាលដាលនៃជំងឺ COVID-19 នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។