Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសវៀតណាម បន្ធូរបន្ថយការរឹតត្បិតលើ COVID-19 ខណៈករណីឆ្លង ធ្លាក់ចុះទាប

  • បោះពុម្ព

ប្រទេសវៀតណាម បានបន្ធូរបន្ថយវិធានការណ៍គម្លាតសង្គម កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមអ្នកជំនាញ បានចង្អុលបង្ហាញទៅរកការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដែលពាក់ព័ន្ធនឹងការនៅដាច់ឆ្ងាយពីគ្នា និងការតាមដានទំនាក់ទំនងដ៏ទូលាយ ដើម្បីទទួលបានជោគជ័យ ក្នុងការទប់ស្កាត់វីរុសឆ្លងនេះ។ បើទោះបីជាមានព្រំប្រទល់វែងជាប់នឹងប្រទេសចិនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទើបតែមានករណីឆ្លងវីរុសចំនួន ២៦៨ នាក់ និងមិនទាន់មានអ្នកស្លាប់ម្នាក់ទេ ។

ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលហាមឃាត់ការហោះហើរទៅកាន់ និងមកពីចិនដីគោក ហើយនៅដើមខែកុម្ភៈ នៅពេលដែលប្រទេសនេះ មានករណីឆ្លងវីរុសកូរ៉ូណា ស្ទើរតែជាង១០នាក់ប៉ុណ្ណោះនោះ ភូមិនានាដែលមានប្រជាជនចំនួន ១ម៉ឺននាក់ នៅជិតនឹងរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានបិទ និងដាក់ឲ្យនៅដាច់ពីគេ។

បន្ទាប់ពីបានរាយការណ៍ មិនមានការឆ្លងថ្មីសម្រាប់រយៈពេល ៦ ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃពុធមក រដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកហាង និងសេវាកម្មមួយចំនួន ឡើងវិញ នេះបើតាមការផ្សាយរបស់ CNA កាលពីរសៀលថ្ងៃព្រហ.។