Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន រកឃើញ COVID-19 ៦ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងគ្មានអ្នកស្លាប់

  • បោះពុម្ព

  (ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ០៦ករណីតែប៉ុណ្ណោះ នៅទូទាំងប្រទេស ដោយក្នុងនោះមាន ០២ករណីនាំចូលពីក្រៅប្រទេស និង០៤ ករណីទៀត ជាករណីឆ្លងស្រុកតែម្តង។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន០៣ករណី ត្រូវបានគេរាយការណ៍នៅក្នុង ខេត្តហៃឡុងជាំង (Heilongjiang) និង ០១ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។

ដោយឡែក សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែល បានជាសះស្បើយ នៅទូទាំងប្រទេសចិនបានហក់ឡើងដល់ ៧៧,២៥៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥០នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះដដែល NHC ថែមទាំងបានបញ្ជាក់អំពីចំនួនករណីឆ្លងសរុប នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកផងដែរថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាបានកើនដល់ ៨២,៨០៤ករណី ដោយក្នុងនោះតួលេខ នៃករណីស្លាប់នៅតែរក្សានៅត្រឹម ៤,៦៣២ នាក់ដដែល ដោយករណីស្លាប់ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង ពេញមួយថ្ងៃព្រហស្បតិ៍៕

ដកស្រង់ពី៖ Fresh News