Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុប១៣៩នាក់ ក្រោយរកឃើញករណីដំបូងកាលពី១ខែមុន

  • បោះពុម្ព

(រ៉ង់ហ្គូន)៖ អាជ្ញាធរសុខាភិបាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះ ទើបតែបានប្រកាសថា ខ្លួនបានរកឃើញអ្នកជំងឺ COVID-19 ចំនួន០៧នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនដល់ ១៣៩ករណី។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន ស៊ីនហួរ។ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង០៧ករណីខាងលើ មិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះទេ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលជាករណីឆ្លងមុនៗ និងស្ថិតក្រោមការ ដាក់ដោយឲ្យនៅដាច់ដោយឡែក ក្នុងសណ្ឋាគារ។

គួរជម្រាបថា បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី២៣ ខែមីនាមក មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន០៥នាក់ហើយ ក្នុងចំណោមករណីសរុបទាំង១៣៩ករណីខាងលើ ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន០៩នាក់ផងដែរ៕

ដកស្រង់ពី៖ Fresh News