Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 នៅអ៊ីស្រាអែលកើនឡើងដល់ ១៥.២៩៨ ករណី

  • បោះពុម្ព

ក្រសួងសុខាភិបាល បាននិយាយថា ចំនួនអ្នកផ្ទុកវីរុសកូរ៉ូណានៅអ៊ីស្រាអែលបានកើនឡើងដល់ ១៥.២៩៨ នាក់ហើយ បន្ទាប់ពីមានករណីថ្មីចំនួន ២៤០ ត្រូវបានបន្ថែមកាលពីថ្ងៃសៅរ៍។

មានអ្នកជំងឺចំនួន៥នាក់ បានស្លាប់ ដែលនាំឲ្យតួលេខអ្នកស្លាប់ ឡើងដល់ ១៩៩នាក់ផងដែរ។ ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ង របានថយចុះពី ១០ ទៅ ១២៧ នាក់ ក្នុងចំណោមអ្នកជំងឺ ៤០៨ នាក់នៅមន្ទីរពេទ្យ ខណៈចំនួនអ្នកជាសះស្បើយ បានកើនឡើងពី ៤៣២ នាក់ទៅ ៦.៤៣៥ នាក់។

រដ្ឋាភិបាលអ៊ីស្រាអែល បានពិភាក្សាកាលពីថ្ងៃអាទិត្យកន្លងមកនេះ ពីការបើកឡើងវិញនូវប្រព័ន្ធអប់រំរបស់ប្រទេស។ ទន្ទឹមនឹងនេះដែរ សង្កាត់មួយចំនួននៅទីក្រុងទីប្រជុំជនមួយចំនួន ក្បែរទីក្រុង Jerusalem នឹងត្រូវបានកំណត់ថាជាតំបន់មានកំរិត ចាប់ពីព្រឹកថ្ងៃអាទិត្យនេះដោយសារអត្រាឆ្លង COVID-១៩ ខ្ពស់ ។

អ្នកស្រុកនៃតំបន់ហាមឃាត់ទាំងនោះ ត្រូវបានអនុញ្ញាតឱ្យចាកចេញសម្រាប់តែការថែទាំសុខភាពចាំបាច់ នីតិវិធីផ្លូវច្បាប់នានា ឬពិធីបុណ្យសពរបស់សមាជិកគ្រួសារជិតស្និទ្ធ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។