Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសកេនយ៉ា ពង្រីកបម្រាមគោចរនៅទូទាំងប្រទេសផ្អាកការធ្វើចរាចររយៈពេល ២១ ថ្ងៃ

  • បោះពុម្ព

ប្រធានាធិបតីប្រទេសកេនយ៉ាលោក Uhuru Kenyatta កាលពីថ្ងៃសៅរ៍ បានបន្តបម្រាមគោចរនៅទូទាំងប្រទេសសម្រាប់រយៈពេល ៣ សប្តាហ៍ទៀត ដោយនិយាយថា ការបញ្ឈប់ចរាចរនៅតាមស្រុកមួយចំនួន នឹងនៅតែមានដដែលក្នុងរយៈពេលដូចគ្នា។

ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាន តាមទូរទស្សន៍នាទីក្រុងណៃរ៉ូប៊ី លោកប្រធានាធិបតី បានធ្វើការសំរេចតាមដំបូន្មាន ដែលទទួលពីក្រសួងសុខាភិបាលនិងភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ អំពីស្ថានភាពសុខភាពទូទៅនៅក្នុងប្រទេស។

ការបញ្ឈប់ចរាចរនៅតាមស្រុកជាច្រើន និងបម្រាមគោចរ ពីយប់ ដល់ព្រលឹម គឺស្ថិតក្នុងចំណោមចំនួននៃវិធានការណ៍ថ្មីៗ ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ មេដឹកនាំកេនយ៉ា បានព្រមានថា រដ្ឋាភិបាល នឹងមិនពន្យាពេលក្នុងការបង្កើនវិធានការណ៍ដែលបានដាក់នោះទេ ប្រសិនបើមានតម្រូវការកើតឡើង។

ប្រទេសកេនយ៉ា ក៏បានហាមឃាត់ការប្រមូលផ្តុំធំៗ ដើម្បីធានាដល់គម្លាតសង្គម ស្ថាប័នសិក្សាដែលបិទទ្វារ និងផ្អាកការហោះហើរដឹកអ្នកដំណើរអន្តរជាតិ និងបិទព្រំដែន ក្នុងចំណោមវិធានការណ៍ផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។