Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំទួគី និងអាឡឺម៉ង់ធ្វើការសន្ទនាតាមទូរស័ព្ទទាក់ទងនឹងជំងឺ COVID-19

  • បោះពុម្ព

ការិយាល័យប្រធានាធិបតីទួគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃសុក្រថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើការសន្ទនាតាមទូរស័ព្ទ អំពីការវិវត្តដែលទាក់ទងនឹងការផ្ទុះឡើងនៃជំងឺ COVID-១៩ ។

មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីឱកាសសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ និងជំហាននានា ដែលត្រូវអនុវត្តន៍បន្ត បន្ទាប់ពីជំងឺរាតត្បាតនេះ។

មេដឹកនាំទាំងពីរ ក៏បានលើកឡើងពីការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាបញ្ហាទ្វេភាគីផងដែរ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះនៅប្រទេសទួគី បានកើនឡើងដល់ ២.៤៩១ នាក់ ហើយករណីដែលបានបញ្ជាក់សរុប មានចំនួន ១០១.៧៩០ គិតត្រឹមថ្ងៃព្រហស្បតិ៍ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលទួគី នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។