បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអ៊ីតាលី ប្រកាសផែនការ ដើម្បីបន្ធូរបន្ថយការចាក់សោរជាតិ

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បាននិយាយកាលពីថ្ងៃអាទិត្យថា ចាប់ពីថ្ងៃទី ៤ ខែឧសភា វិស័យផលិតកម្ម សំណង់ និងផ្នែកលក់ដុំ អាចត្រឡប់ទៅបម្រើការវិញបាន។

បន្តមកទៀត គឺមានអ្នកលក់រាយ សារមន្ទីរវិចិត្រសាល និងបណ្ណាល័យ នៅថ្ងៃទី ១៨ ខែឧសភា និងបន្តដោយបារភោជនីយដ្ឋាន ហាងកាត់សក់ និងហាងកែសម្ផស្ស នៅថ្ងៃទី ១ ខែមិថុនា។

ហើយចាប់ពីថ្ងៃទី ៤ ខែឧសភា ប្រជាជន នឹងត្រូវបានអនុញ្ញាតឱ្យទៅសួរសុខទុក្ខសាច់ញាតិរបស់ពួកគេ ដរាបណាពួកគេពាក់ម៉ាស់។ លោក Conte បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ កាលពីល្ងាចថ្ងៃអាទិត្យថា ឧស្យាន និងសួនច្បារសាធារណៈ នឹងបើកជាថ្មី ហើយប្រជាជន នឹងអាចរត់យឺត ឬជិះកង់ចម្ងាយជាង ២០០ ម៉ែត្រពីផ្ទះរបស់ពួកគេបាន។

លោក Conte បានធ្វើការកត់សម្គាល់បែបនេះ នៅមុនការបញ្ចប់ការចាក់សោរជាតិនៅថ្ងៃទី ៣ ខែឧសភា ដែលនឹងត្រូវអនុវត្តតាមអ្វីដែលលោកហៅថា ដំណាក់កាលទី ២ ។ ពិធីបុណ្យសព នឹងត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវមានអ្នកចូលរួមអតិបរមា ១៥ នាក់ដរាបណាតម្រូវការនៃគម្លាតសង្គម ត្រូវបានបំពេញ។

អាជីវកម្មទាំងអស់ នឹងត្រូវអនុវត្តតាមពិធីសារសុវត្ថិភាពនៅកន្លែងធ្វើការយ៉ាងម៉ត់ចត់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។

\