បណ្តាញសង្គម

ប្រទេសទួគី ចំណាយ ២៨,៧ ពាន់លានដុល្លារដើម្បីការពារសេដ្ឋកិច្ចប្រឆាំងនឹង COVID-១៩

រដ្ឋមន្រ្តីក្រសួងរតនាគារ និងហិរញ្ញវត្ថុ បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលប្រទេសទួគី បានចាត់វិធានការដែលមានតំលៃ ២០០ ពាន់លានលីរ៉ា liras របស់ប្រទេសទួគី (២៨,៧ ពាន់លានដុល្លារ) ដើម្បីការពារសេដ្ឋកិច្ចពីផលប៉ះពាល់នៃ COVID-19 ចាប់តាំងពីមានការផ្ទុះឡើង។

កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល រួមមានការពន្យារពេលបង់ពន្ធ ប្រាក់ឧបត្ថម្ភការងាររយៈពេលខ្លី ការទ្រទ្រង់ប្រាក់ឈ្នួលអប្បបរមា និងវិធានការផ្សេងទៀត ដើម្បីការពារអាយុជីវិតរបស់ពាណិជ្ជកម្ម។

សកម្មភាពនេះ បានផ្តល់ជាខែលសម្រាប់បុគ្គល អ្នកជំនួញ និងក្រុមហ៊ុននានា ហើយបានការពារសង្វាក់ផលិតកម្ម និងការងាររបស់ប្រទេសទួគី ប្រឆាំងនឹងផលវិបាកមិនល្អនៃជំងឺរាតត្បាត។

បើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល ចំនួនអ្នកស្លាប់ដោយសារវីរុសនៅទួគី បានកើនឡើងដល់ ២.៦០០ នាក់ ហើយករណីឆ្លងសរុប មានចំនួន ១០៤.៩១២នាក់ គិតត្រឹមថ្ងៃសុក្រ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។