Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19៖ ឥណ្ឌូណេស៊ី សង្ឃឹម​ត្រឡប់​ទៅរក​ជីវិត​ប្រក្រតី​វិញ​នៅ​ខែកក្កដា​

  • បោះពុម្ព

រដ្ឋាភិបាលភិបាលឥណ្ឌូណេស៊ី សង្ឃឹមថា ការរស់នៅរបស់ប្រជាជន ដែលកំពុងរួមរឹតដោយជំងឺ COVID-19 នឹងវិលទៅរកប្រក្រតី ឡើងវិញនៅខែកក្កដា។

លោក Doni Monardo មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រឆាំង COVID-19 និយាយដូចនេះ ជាមួយនឹងការប្រកាសថា រដ្ឋាភិបាល ដាក់គោលដៅទម្លាក់ចំនួនឆ្លងឲ្យនៅទាបនៅត្រឹមខែមិថុនាខាងមុខតាមរយៈការបង្កើនការធ្វើតេស្តរកវីរុសក្នុងចំណោមប្រជាជន។ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលរងគ្រោះខ្លាំងដោយសារការរាតត្បាតជំងឺ COVID-19 នៅអាស៊ីអាគ្នេយ៍។

តួលេខករណីឆ្លងជំងឺនេះផ្លូវការរបស់ឥណ្ឌូណេស៊ី គឺ៩០៩៦ករណី គិតត្រឹមថ្ងៃទី២៧ ខែមេសា ដែលជាចំនួនខ្ពស់មួយបន្ទាប់ពីសិង្ហបុរី។ ចំនួនអ្នកស្លាប់ ត្រូវបានរាយការណ៍ថា មាន៧៦៥នាក់ ជាចំនួនខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា ទីក្រុងហ្សាការតា បានដាក់គោលដៅវិលទៅរកស្ថានភាពដើមនៅនៅបីខែទៀត។

ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែមេសា លោក Doni Monardo ប្រធានក្រុមការងារប្រយុទ្ធប្រឆាំង COVID-19 ប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី ចូកូ វីដូដូ បានប្រាប់ឲ្យមន្ត្រីប្រឹងធ្វើការដើម្បីឲ្យប្រជាជនស្ដាប់ការណែនាំ និងមានវិន័យ សំដៅនៅត្រឹមខែមិថុនា ករណីឆ្លងនឹងធ្លាក់ចុះ។ «ក្នុងខែកក្កដា យើងសង្ឃឹមថា អាចចាប់ផ្ដើមជីវិតប្រក្រតីវិញ។»

នេះជាការបញ្ជាក់របស់លោក Monardo ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដោយបន្ថែមថា នៅខែឧសភា និងមិថុនា ការធ្វើតេស្តរកវីរុស នឹងមានលក្ខណៈទ្រង់ទ្រាយធំ។ គិតត្រឹមដើមសប្ដាហ៍នេះ ឥណ្ឌូណេស៊ី ធ្វើតេស្តលើមនុស្សជិត៦ម៉ឺននាក់។

តួលេខនេះ នៅទាបនៅឡើយប្រៀបធៀបនឹងប្រជាជនសរុបរបស់ឥណ្ឌូណេស៊ីចំនួនជាង២៦០លាននាក់ដែលជាប់ចំណាត់ថ្នាក់ទីបួនលើពិភពលោក។ សិង្ហបុរីអ្នកជិតខាងរបស់ឥណ្ឌូណេស៊ី ធ្វើតេស្តលើមនុស្សដល់ទៅជាង៨ម៉ឺន២ពាន់នាក់ក្នុងចំណោមប្រជាជនជាង៥លាន៦សែននាក់។ ការធ្វើតេស្តមានចំនួនតិច ក៏ព្រោះតែការខ្វះខាតបុគ្គលិកសុខាភិបាល និងសារធាតុសម្រាប់ធ្វើតេស្ត។

រដ្ឋាភិបាលក្រុងហ្សាការតា ព្យាយាមយ៉ាងខ្លាំងក្នុងការនាំចូលគ្រឿងបរិក្ខារចាំបាច់បម្រើឲ្យការធ្វើតេស្តនេះ។ លោក Monardo និយាយថា សារធាតុ Reagent ដែលត្រូវប្រើក្នុងការធ្វើតេស្តចំនួន៤៧៩ពាន់ ត្រូវនាំដឹកជញ្ជូនពីកូរ៉េខាងត្បូង និងចិនដើម្បីបំពេញតម្រូវការក្នុងស្រុក។ ជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ក្នុងស្រុកដើម្បីជួយការងារធ្វើតេស្តនេះដែរ៕

ដកស្រង់ពី៖ Thmey Thmey