Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារនាប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

  • បោះពុម្ព

យោងតាមអភិបាលស្រុក បានឲ្យដឹងថា ប៉ូលីសពីរនាក់ និងពួកសកម្មប្រយុទ្ធ ៣ នាក់ ត្រូវបានសម្លាប់ ខណៈការប៉ះទង្គិចគ្នាមួយ បានផ្ទុះឡើងនៅក្នុងស្រុក Imam Sahib នៃខេត្ត Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។

ក្រុមបះបោរតាលីបង់មួយក្រុម បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅតំបន់ Nawabad នៃស្រុក Imam Sahib នៅម៉ោង២ព្រឹក ម៉ោងក្នុងស្រុកហើយប៉ូលីសអាហ្វហ្គានីស្ថាន ក៏បានបាញ់តបវិញ ដោយបង្ខំអោយក្រុមសកម្មប្រយុទ្ធទាំងនោះ រត់គេចខ្លួន បន្ទាប់ពីបន្សល់ទុកសាកសព ៣ នាក់។

នៅក្នុងការប្រយុទ្ធគ្នា ដែលមានរយៈពេលមួយម៉ោងនេះ បុគ្គលិកប៉ូលីសពីរនាក់ក៏ត្រូវបានសម្លាប់ផងដែរ នេះបើតាមការអះអាងពីខាងប៉ូលីសអាហ្វហ្គានីស្ថាន ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលកំពុងគ្រប់គ្រងផ្នែកខ្លះនៃខេត្ត Kunduz ជាមួយទីក្រុង Kunduz ដែលជារដ្ឋធានីរបស់ខ្លួន នៅមិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។