Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារថ្មីដោយមីស៊ីលរបស់អ៊ីស្រាអែល សម្លាប់ជនស៊ីវិល ៣ នាក់នៅស៊ីរី

  • បោះពុម្ព

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ជនស៊ីវិល ៣ នាក់ ត្រូវបានសម្លាប់ និង៤ នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃច័ន្ទ ក្នុងពេលមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងទីជនបទនៃរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។

មីស៊ីលអ៊ីស្រាអែលនោះ ត្រូវបានបាញ់ចេញពីខាងក្នុងដែនអាកាសលីបង់ នៅពេលព្រឹកព្រលឹម។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើ បានផ្សាយថា មីស៊ីលភាគច្រើន ត្រូវបានរារាំងដោយប្រព័ន្ធការពារអាកាសស៊ីរី នៅមុនពេលទៅដល់គោលដៅរបស់ពួកវា។

អ៊ីស្រាអែល បានធ្វើការវាយប្រហារមីស៊ីលរាប់សិបគ្រាប់ ក្នុងអំឡុងពេលសង្គ្រាមស៊ីរី ប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថា ជាជំហរអ៊ីរ៉ង់នៅក្នុងប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។