បណ្តាញសង្គម

ប្រទេសថៃ ពន្យារពេលការហាមឃាត់ជើងហោះហើរក្នុងស្រុករយៈពេលមួយខែទៀត

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានបន្ថែមការហាមឃាត់ជើងហោះហើរក្នុងស្រុក រយៈពេលមួយខែទៀត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា ក្នុងគោលបំណងបញ្ឈប់ករណីជំងឺ COVID-19 ដែលឆ្លងពីខាងក្រៅ។

បើតាមអគ្គនាយក CAAT មានការលើកលែងពីការហាមឃាត់ ចំពោះយន្តហោះរដ្ឋ និងយន្តហោះយោធា ព្រមទាំងយន្តហោះ ដែលទាមទារការចុះចតបន្ទាន់ និងមានបញ្ហាបច្ចេកទេស។

ជំនួយមនុស្សធម៌ ជើងហោះហើរផ្នែកវេជ្ជសាស្រ្ត និង ជំនួយសង្គ្រោះ និងការធ្វើមាតុភូមិនិវត្តន៍ និងយន្តហោះដឹកទំនិញ ។ អ្នកដំណើរតាមផ្លូវអាកាស នឹងត្រូវទទួលនូវវិធានការណ៍នៃការគ្រប់គ្រងជំងឺ រួមមានការដាក់ឲ្យនៅដាច់ រយៈពេល ១៤ ថ្ងៃ និងវិធានការណ៍ពាក់ព័ន្ធដទៃទៀតដែលចេញដោយក្រឹត្យប្រតិបត្តិ ស្តីពីរដ្ឋបាលសាធារណៈក្នុងស្ថានភាពអាសន្ន។

ទាក់ទងនឹងជើងហោះហើរពាណិជ្ជកម្មក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍ថៃ AirAsia និងថៃ Lion Air នឹងវិលត្រឡប់ទៅកាន់លំហមេឃវិញ នៅថ្ងៃទី ១ ខែឧសភា តាមផ្លូវចរណ៏ដែលមានកំណត់។ កន្លែងអង្គុយនៅលើយន្តហោះ នឹងត្រូវ រៀបចំដោយមានចន្លោះរវាងកៅអី ស្របតាមវិធានការណ៍គម្លាតសង្គម នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។