Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី COVID-19 សរុប​នៅ​អ៊ីតាលី បាន​កើន​លើស ២០​ម៉ឺន​ករណី​

  • បោះពុម្ព

ករណីជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)នៅអ៊ីតាលី បានកើនលើស២០ម៉ឺនករណីហើយ បើគិតត្រឹមថ្ងៃទី២៨ ខែមេសា។

តួលេខនេះ បានធ្វើឲ្យអ៊ីតាលី ឈរនៅលំដាប់ទី៣ នៃប្រទេសដែលមាន COVID-19 ច្រើនជាងគេ បន្ទាប់ពីអាមេរិក និងអេស្ប៉ាញ។ នៅថ្ងៃទី២៨ ខែមេសា អាជ្ញាធរសុខាភិបាល បានធ្វើតេស្តរកឃើញករណីអ្នកផ្ទុក COVID-19 ថ្មីចំនួន ២,០៩១ករណី ខណៈអ្នកស្លាប់មានចំនួន ៣៨២នាក់។ តួលេខសរុបនៅអ៊ីតាលី បានកើនដល់ ២០១,៥០៥ករណី និងអ្នកស្លាប់ ២៧,៣៥៩នាក់។ ដោយឡែកអ្នកជាសះស្បើយនៅអ៊ីតាលីវិញ មានចំនួន ៦៨,៩៤១នាក់។

នេះបើតាមការចុះផ្សាយរបស់វេបសាយ Worldometer។ ទោះមានចំនួនអ្នកឆ្លងកើនឡើងក្ដី អត្រាឆ្លងជាង ២ពាន់ករណីនៅអ៊ីតាលីក្នុងពេលនេះ គឺមានការធ្លាក់ចុះច្រើន បើធៀបទៅនឹងអត្រាឆ្លងកូរ៉ូណាវីរុសនាចុងខែមីនា ដែលថ្ងៃខ្លះអ៊ីតាលីមានករណីឆ្លងរហូតដល់ជិត ៦ពាន់ករណី និងច្រើនជាង ៦ពាន់ករណីឯណោះ។ ស្របពេលអត្រាឆ្លងធ្លាក់ចុះបែបនេះ អ៊ីតាលី ក៏ត្រៀមបន្ធូរបន្ថយការរឹតត្បិតប្រទេស នៅថ្ងៃទី៤ ខែឧសភាផងដែរ បន្ទាប់ពីបិទប្រទេសជាង ១ខែកន្លងមក។

ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ នាថ្ងៃទី២៧ ខែមេសា លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានលើកឡើងពីវិធានការបន្ធូរបន្ថយមួយចំនួនដូចជា ការអនុញ្ញាតឲ្យបើករោងចក្រ ការធ្វើដំណើរបាននៅតំបន់ខ្លះ កីឡាមួយចំនួន អាចចាប់ផ្តើមការហ្វឹកហាត់បាន ហើយភោជនីយដ្ឋានអាចបើកដំណើរការឡើងវិញ តែផ្ដល់សេវាដឹកជញ្ជូនតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តៀមស្រា កន្លែងកាត់សក់ សាលារៀន ព្រះវិហាសាសនា កីឡាផ្សេងៗ នៅតែបន្តបិទដដែល។

បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការរក្សាគម្លាតសុវត្ថិភាពនៅតែសំខាន់ ហើយប្រជាជនទាំងអស់ គួរតែនៅឲ្យឆ្ងាយពីគ្នាចំនួន ៣ម៉ែត្រ ដើម្បីកាត់បន្ថយ និងបង្ការករណីឆ្លងជំងឺឆ្លងជាសកលមួយនេះ។ សូមបញ្ជាក់ថា អ៊ីតាលីបានដាក់បញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះ តាំងពីថ្ងៃទី៩ ខែមីនា មកម្ល៉េះ បន្ទាប់ពីប្រទេសនៅតំបន់អឺរ៉ុបមួយនេះ បានរកឃើញករណីឆ្លងជាបន្តបន្ទាប់។

ភាគត្បូងប្រទេសនេះ បានប្រកាសជោគជ័យក្នុងការទប់ស្កាត់ការរាលដាល ខណៈភាគខាងជើង នៅតែជួយបញ្ហាប្រឈមខ្លាំង ទោះមានប្រព័ន្ធសុខាភិបាលជឿនលឿន ជាងតំបន់ខាងត្បូងក្ដី៕

ដកស្រង់ពី៖ Thmey Thmey