Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​វ័យ​១០៧​ឆ្នាំ សះស្បើយ​ពី COVID-19 ខណៈ​១០០​ឆ្នាំមុន​គាត់​ជា​ពី​ផ្តាសាយ​អេ​ស្ប៉ា​ញ​

  • បោះពុម្ព

នៅអេស្ប៉ាញ ស្ត្រីវ័យ១០៧ឆ្នាំ បានជាសះស្បើយពី COVID-19។

បើតាមការផ្សាយរបស់សារព័ត៌មាន La Vanguardia នេះជាលើកទីពីរហើយសម្រាប់គាត់ ដែលបានយកឈ្នះជំងឺរាលដាលជាសកល ខណៈកាលពីអាយុ៧ឆ្នាំ គាត់ក៏ធ្លាប់ជាសះស្បើយពីជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ផងដែរ។

ផ្តាសាយអេស្ប៉ាញ ដែលបានរាតត្បាតចន្លោះពីដើមឆ្នាំ១៩១៨ ដល់ចុងឆ្នាំ១៩២០ បានចម្លងមនុស្សប្រមាណ៥០០លាននាក់ ឬ១/៣នៃប្រជាជនលើពិភពលោក ហើយក្នុងនោះ បានស្លាប់មនុស្សចន្លោះពី១៧ ទៅ៥០លាននាក់ រួមទាំងព្រះមហាក្សត្រអេស្ប៉ាញ Alfonso XIII ផងដែរ។

កាលពី១០០ឆ្នាំមុន លោកយាយ Ana del Valle ក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺផ្តាសាយអេស្ប៉ាញដ៏រាតត្បាតនោះផងដែរ។ អ្នកស្រី Paqui Sanchez បានអះអាងថា ម្តាយក្មេករបស់ខ្លួន ធ្លាប់និទានពីប្រវត្តិដែលគាត់ និងសមាជិកគ្រួសារទាំងអស់ឆ្លងផ្តាសាយអេស្ប៉ាញ ហើយគាត់ [លោកយាយ Ana] ស្ថិតក្នុងចំណោមអ្នកដែលបានជាសះស្បើយ ក្នុងអាយុ៧ឆ្នាំ។

ប៉ុន្តែមួយសតវត្សរ៍ក្រោយមក លោកយាយ Ana បានឆ្លងជំងឺរាតត្បាតម្តងទៀត គឺ COVID-19 ដោយគាត់ស្ថិតក្នុងចំណោមមនុស្សវ័យចំណាស់ដែលរស់នៅរួមគ្នានៅក្រុង Cadix ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។ តាមការផ្សាយរបស់ La Vanguardia លោកយាយ Ana បានឆ្លងតពីបុគ្គលិកដែលបម្រើការនៅមណ្ឌលមនុស្សចំណាស់។

អ្នកស្រី Paqui បានអះអាងថា ម្តាយក្មេករបស់ខ្លួន មានស្ថានភាពល្អប្រសើរជាបន្តបន្ទាប់ បើទោះបីជាគាត់មានវ័យចាស់ជរាទៅហើយក្តីក៏ដោយ។ ទីបំផុតគាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដោយមានក្រុមគ្រួសារនៅចាំទទួល៕

ដកស្រង់ពី៖ Fresh News