Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្សែកោងជំងឺ COVID-19 នៅទីក្រុង Jakarta បាននៅស្មើ-ឋេរ

  • បោះពុម្ព

មន្រ្តីឥណ្ឌូនេស៊ី បានឲ្យដឹងថា រដ្ឋធានី Jakarta ដែលជាចំណុចផ្ទុះឡើងដំបូងនៃជំងឺ COVID-19 របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យខ្សែកោងក្រាហ្វិច ស្មើ-ឋេរ។

ប្រធានក្រុមការងារពិសេសដើម្បីកាត់បន្ថយជំងឺ COVID-19 បានថ្លែង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំនៅទីក្រុង Jakarta គឺបានរួមចំណែកធ្វើឱ្យខ្សែកោងក្រាហ្វិច នៅឋេរ។ ការចម្លងជំងឺ COVID-១៩ នៅហ្សាកាតា បានបង្ហាញនូវនិន្នាការធ្លាក់ចុះ។

ទីក្រុងរដ្ឋធានីមួយនេះ មានកំណត់ត្រាឆ្លងសរុបចំនួន ៨៥.១១៤ នាក់ និងមានករណីឆ្លងថ្មីចំនួន ៧០នាក់ ក្នុងមួយថ្ងៃ ក្នុងរយៈពេលបីថ្ងៃចុងក្រោយមកនេះ។ ទីក្រុងហ្សាកាតា បានចាប់ផ្តើមដាក់កម្រិតលើការរឹតត្បិត នៅថ្ងៃទី ១០ ខែមេសា។

វិធានការណ៍នេះ បានរឹតត្បិតការប្រមូលផ្តុំសាធារណៈ និងអាជីវកម្មដែលមិនចាំបាច់ បិទសាលារៀន គោលដៅទេសចរណ៍កំសាន្ត ក៏ដូចជាកន្លែងសាធារណៈដទៃទៀត។ ទីក្រុងរណបហ្សាកាតា និងតំបន់គ្រោះថ្នាក់ផ្សេងទៀត បានដើរតាម Jakarta ដើម្បីដាក់កម្រិតសង្គមទ្រង់ទ្រាយធំ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី រំពឹងថា ជីវិតធម្មតា នឹងបន្តឡើងវិញនៅខែកក្កដាខាងមុខ ប្រទេសឥណ្ឌូនេស៊ី មានករណី COVID-19 ថ្មីចំនួន ២១៤ ករណីកាលពីថ្ងៃអាទិត្យ។ តួលេខនេះ បាននាំឱ្យមានចំនួនសរុបដល់ ៩.០៩៦ ករណី ដែលមានអ្នកស្លាប់ ៧៦៥ នាក់ និងអ្នកជាសះស្បើយចំនួន ១.១៥១ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។