Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីទួគី បញ្ជាឲ្យចាក់សោប្រទេស រយៈពេល ៣ ថ្ងៃថែមទៀតដើម្បីទប់ស្កាត់ការរីករាលដាល COVID-19

  • បោះពុម្ព

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទ បានប្រកាសចាក់សោប្រទេស រយៈពេល ៣ ថ្ងៃនៅក្នុងខេត្តចំនួន ៣១ ដោយចាប់ផ្តើមពីថ្ងៃទី ១ ឧសភាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-១៩ ។

បន្ទាប់ពីចូលរួមការប្រជុំគណៈរដ្ឋមន្រ្តីវីដេអូ ពីទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បាននិយាយថា បម្រាមគោចរចុងសប្តាហ៍ នឹងបន្តរហូតដល់ចុងបញ្ចប់នៃពិធីបុណ្យ Eid al-Fitr ដែលជាពិធីបុណ្យមូស្លីម បញ្ជាក់ពីការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន នាចុងខែឧសភា។

មេដឹកនាំទួគី ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាល បាននិងកំពុងរៀបចំកម្មវិធីដ៏ធំមួយ ក្នុងបំណងនាំជីវិតទៅរកភាពប្រក្រតីឡើងវិញនៅក្នុងប្រទេស ហើយព័ត៌មានលម្អិត នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។

ការចាក់សោរលើកដំបូងរបស់ប្រទេសទួគី ត្រូវបានដាក់កាលពីចុងសប្តាហ៍នៅថ្ងៃទី ១១-១២ ខែមេសា បន្ទាប់មកលើកទី ២ នៅថ្ងៃទី ១៨-១៩ ខែមេសា និងចុងក្រោយ គឺរយៈពេល ៤ ថ្ងៃ នៃបម្រាមគោចរ នៅថ្ងៃទី ២៣-២៦ ខែមេសា។

រហូតមកដល់ពេលនេះ ទួគី មានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១១២.២៦១ នាក់និងមានមនុស្សស្លាប់ចំនួន ២.៩០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។