Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លងជំងឺ COVID- ១៩ នៅសហរដ្ឋអាមេរិច ឡើងដល់ ១ លាននាក់

  • បោះពុម្ព

ចំនួនករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១លាននាក់ នារសៀលថ្ងៃអង្គារ គឺឡើងដល់ ១.០០២.៤៩៨នាក់ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នៅសកលវិទ្យាល័យ Johns Hopkins តាមការបូកសរុប ចំនួនអ្នកស្លាប់របស់ជនជាតិអាមេរិកពី COVID-19 លើសពីការស្លាប់របស់ជនជាតិអាមេរិក ៥៨.២២០ នាក់ ក្នុងអំឡុងសង្គ្រាមវៀតណាម ហើយការស្លាប់នេះ គឺកើនឡើងជាង ២.០០០ នាក់ ពីថ្ងៃមុន។

ករណីឆ្លងនៅសហរដ្ឋអាមេរិក គឺបានកើនឡើងទ្វេដង ក្នុងរយៈពេល ១៨ ថ្ងៃហើយស្មើនឹង១/៣នៃការឆ្លងទាំងអស់ នៅលើពិភពលោកនេះ។ ប្រហែលជា ៣០ % នៃករណីទាំងនេះ បានកើតឡើងនៅក្នុងរដ្ឋញូវយ៉ក ដែលនៅតែជារដ្ឋរងគ្រោះខ្លាំងបំផុត និងជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅអាមេរិក បន្ទាប់មក គឺរដ្ឋ New Jersey, រដ្ឋMassachusetts, រដ្ឋCalifornia និងរដ្ឋ Pennsylvania ។

ការផ្ទុះឡើងនៃជំងឺនេះ អាចនឹងឆក់យកជីវិតប្រជាជនអាមេរិកជាង ៧៤.០០០ នាក់ នៅត្រឹមថ្ងៃទី ៤ ខែសីហា បើប្រៀបធៀបទៅនឹងការព្យាករណ៍ កាលពីថ្ងៃទី ២២ ខែមេសា ដែលមានចំនួនជាង ៦៧.៦០០នាក់ នេះបើយោងតាមគំរូព្យាករណ៍របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ដែលត្រូវបានដកស្រង់ប្រភពជាញឹកញាប់ដោយមន្រ្តីសេតវិមាន នេះបើតាមការដកស្រង់ព័ត៌មានពីកាសែតស៊ិនហួរ-ចិន និង CNA សឹង្ហបុរី កាលពីរសៀលថ្ងៃពុធ។