Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19 តែ៤នាក់ប៉ុណ្ណោះកាលពីថ្ងៃពុធ ហើយសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស

  • បោះពុម្ព

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា  ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ  COVID-19 ចំនួនតែ ០៤ករណីបន្ថែមទៀតប៉ុណ្ណោះ នៅទូទាំងចិនដីគោកតែម្តង ហើយករណីឆ្លងថ្មីៗនេះទៀតសោត គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ប្រការនេះ វាបានធ្វើឲ្យករណីនាំចូល សរុបពីក្រៅប្រទេស បានកើនដល់ ១,៦៦៤ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន  ១,១៣៩នាក់បានជាសះស្បើយឡើងវិញ ខណៈ៥២៥នាក់ ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ជាមួយនឹង ១៣នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា មិនមានករណីស្លាប់ ត្រូវបានរាយការណ៍ក្នុងចំណោមពួកគេទេ។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ  នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៦១០នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៣២នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធទម្សិលមិញនេះ។

បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលជាករណីនាំចូលទាំង ០៤ ខាងលើនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៦២ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់កាលពីថ្ងៃពុធម្សិលមិញ៕

ដកស្រង់ពី៖ Fresh News