Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌានឹងអូសបន្លាយពេលបិទប្រទេស ដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែក៏មានការញែកតំបន់សំខាន់ៗ ដែលត្រូវបន្ធូរបន្ថយខ្លះដែរ

  • បោះពុម្ព

(ញូដេលី)៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានសម្រេចរក្សាវិធានការ បិទប្រទេស ដើម្បីទប់ទល់ការរាតត្បាត COVID-19 រហូតដល់ថ្ងៃទី១៧ ខែឧសភា ប៉ុន្តែបានអនុញ្ញាតឲ្យបន្ធូរបន្ថយ ការរឹតត្បិតខ្លះ ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង។

ខាងក្រោមគឺជាអ្វីដែលនៅតែត្រូវហាមឃាត់ និងអ្វីដែលត្រូវអនុញ្ញាត៖ សម្រាប់នៅក្នុងប្រទេសឥណ្ឌាទាំងមូល ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវដែក និងផ្លូវរថភ្លើងក្រោមដី និងការចល័តឆ្លងរដ្ឋដោយប្រជាជនតាមផ្លូវថ្នល់ នៅតែស្ថិតក្រោមការហាមឃាត់ដដែល។ ចំណែក សាលារៀន សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល ផ្សារទំនើប រោងភាពយន្ត និងកន្លែង ប្រតិបត្តិសាសនាទាងអស់ ក៏នៅតែបន្តបិទទ្វារទូទាំងប្រទេសដែរ។

ប៉ុន្តែពុំមានការហាមឃាត់លើការធ្វើចរចារណ៍ទំនិញរវាងរដ្ឋនានា ឬការរឹតត្បិតលើការផលិត ក៏ដូចជាការចែកចាយសម្ភារៈចាំបាច់ឡើយ។ ទោះបែបនេះក្តី សម្រាប់ការបន្តវិធានការបិទប្រទេសចាប់ពីថ្ងៃចន្ទនេះទៅ គឺមានការអនុញ្ញាតមួយចំនួន ដែលអាស្រ័យទៅលើស្ថានការណ៍ COVID-19 នៅតាមតំបន់ខុសៗគ្នានៃប្រទេសឥណ្ឌា ដែលត្រូវបានបែងចែកទៅតាមពណ៌សម្រាប់សម្គាល់៖ ក្នុងនោះតំបន់ពណ៌ក្រហម រួមមានដូចជាទីក្រុងធំៗ ម៉ុមបៃ (Mumbai), ញូដេលី (New Delhi), និង ប៊ែងហ្គាឡឺរូ (Bengaluru) ដែលមានករណីឆ្លងច្រើន។

នៅទីប្រជុំជននៃតំបន់ពណ៌ក្រហម ដែលមិនត្រូវបានបិទការចេញចូលតែម្តងនោះ គឺក្រុមហ៊ុនឯកជនអាចបើកវិញបាន ជាមួយបរិមាណបុគ្គលិកត្រឹម ៣៣ភាគរយ ហើយសកម្មភាពសំណង់វិញ ក៏អាចបន្តដំណើរការវិញដែរ ដរាបណាកម្មករត្រូវនៅកន្លែងធ្វើការ ដោយមិនចាកចេញទៅណា។ នៅតំបន់ខាងលើ ការផលិតទំនិញសំខាន់ៗ និងគ្រឿងបរិក្ខាផ្នែកពត៌មានវិទ្យា (IT) គឺត្រូវបានអនុញ្ញាត ហើយសកម្មភាពពាណិជ្ជកម្មនៅលើ ប្រព័ន្ធអ៉ីនធើណិត ក៏ត្រូវអនុញ្ញាតដែរតែសម្រាប់ទំនិញចាំបាច់ប៉ុណ្ណោះ ខណៈហាងលក់ដាច់ដោយឡែក (មិននៅក្នុងផ្សារទំនើប) អាចបើកទ្វារឡើងវិញបាន។

សម្រាប់នៅជាយក្រុងទាំងនោះ សកម្មភាពកសិកម្ម សំណង់ និងឧស្សាហកម្ម គឺត្រូវអនុញ្ញាតឲ្យប្រព្រឹត្តទៅ។ ដោយឡែកសម្រាប់តំបន់ដែលត្រូវចាត់ថ្នាក់ពណ៌ទឹកក្រូច គឺរាល់សកម្មភាពនៅតំបន់ពណ៌ក្រហម ត្រូវអនុញ្ញាតទាំងអស់ ហើយបន្ថែមពីលើនោះ សេវាកម្មតាក់ស៊ីក៏អាចដំណើរការបានដែរ តែអ្នកដំណើរត្រូវតែមាន ០២នាក់ប៉ុណ្ណោះ។

ជាចុងក្រោយ គឺតំបន់ពណ៌បៃតង ដែលជាកន្លែងពុំមានករណីឆ្លងថ្មីទៀតឡើយ ក្នុងកំឡុង ២១ថ្ងៃចុងក្រោយ គឺសកម្មភាពទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែអ្វីដែលត្រូវបានហាមឃាត់ ជាលក្ខណៈនៅទូទាំងប្រទេស ហើយសេវារថយន្តក្រុងអនុញ្ញាតឲ្យប្រតិបត្តិការ ក្នុងចំណុះត្រឹម ៥០ភាគរយ៕

ដកស្រង់ពី៖ Fresh News