Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ១០,៥៨១នាក់ ក្នុងពេលតែ១ថ្ងៃ, ចំនួនសរុបកើនដល់ ១៤៥,២៦៨ករណី!

  • បោះពុម្ព

 (ម៉ូស្គូ)៖ ពិតជាចំនួនមិនធម្មតា ឡើយសម្រាប់ប្រទេសរុស្ស៊ី ដោយក្នុងមួយថ្ងៃប៉ុណ្ណោះ អ្នកជំងឺ COVID-19 រហូតដល់ ១០,៥៨១នាក់ទៀត ត្រូវបានរកឃើញ ដែលបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត នៅលើសកលលោកមួយនេះ កើនឡើងដល់ ១៤៥,២៦៨ករណី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ របាយការណ៍ពីអាជ្ញាធរសុខាភិបាលរុស្ស៊ី ក៏បានឲ្យដឹងផងដែរថា អ្នកជំងឺចំនួន ៧៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នា នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់ ១,៣៥៦នាក់។

ដោយឡែកចំនួនអ្នកជាសះស្បើយវិញ ក៏បានកើនឡើងដល់ ១៨,០៩៥នាក់ផងដែរ។ សម្រាប់តំបន់ដែលរ៉ាប់រងករណី COVID-19 ខ្ពស់ជាងគេនៅតែជារដ្ឋធានីម៉ូស្គូ៕

ដកស្រង់ពី៖ Fresh News