Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតសិង្ហបុរីសម្រេចសាកល្បងប្រើថ្នាំព្យាបាលជំងឺ Ebola ទៅលើអ្នកជំងឺ COVID-19

  • បោះពុម្ព

(សិង្ហបុរី)៖ នាពេលនេះក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសសិង្ហបុរី កំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអុីបូឡា (Ebola) ទៅព្យាបាលលើអ្នកជំងឺ COVID-19 ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

លោក ហ្សន វ៉ាសូ (Shawn Vasoo) វេជ្ជបណ្ឌិតជាន់ខ្ពស់នៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លង NCID របស់សិង្ហបុរីបានឲ្យដឹងថា រហូតមកទល់ឥឡូវ ពុំទាន់មានវិធីសាស្រ្តព្យាបាលជាផ្លូវការណាមួយ សម្រាប់ជំងឺ COVID-19 ឡើយ ហើយថ្នាំ Remdesivir គឺស្ថិតក្នុងចំណោមថ្នាំមួយចំនួនទៀត ដែលកំពុងស្ថិតក្រោម ការធ្វើតេស្តសាកល្បង ដោយការព្យាយាមទៅលើអ្នកជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី។

គួរជម្រាបថា Remdesivir កន្លងមក ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកក្នុងចំណោមថ្នាំប្រកបដោយក្តីសង្ឃឹម សម្រាប់ព្យាបាលជំងឺ COVID-19 ដែលរួមមានទាំងថ្នាំប្រឆាំងជំងឺអេដស៍ចំនួន ០២ប្រភេទ និងថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ក្លរ៉ូឃ្វីន (Chloroquine) និង អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (Hydroxychloroquine)។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ថ្នាំ Remdesivir ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងករណីបន្ទាន់ ដោយអាជ្ញាធរ ជំនាញនៅសហរដ្ឋអាមេរិក ខណៈជប៉ុនក៏កំពុងព្យាយាម ឈានទៅរកការធ្វើតេស្តសាកល្បងថ្នាំនេះដែរ៕

ដកស្រង់ពី៖ Fresh News