Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីហ្វីលីពីន គ្រោងពន្យារពេលការរឹតត្បិត COVID-19 លើសពី ៩ សប្តាហ៍

  • បោះពុម្ព

ប្រទេសហ្វីលីពីន នឹងពន្យារពេលការរឹតត្បិតរបស់ខ្លួន លើសពីប្រាំបួនសប្តាហ៍ទៀត នៅក្នុងតំបន់មួយចំនួននៅចុងសប្តាហ៍នេះ ដែលជាការបន្ថែមនូវការដាក់ឲ្យនៅដាច់ឆ្ងាយដ៏តឹងរឹង និងយូរបំផុតរបស់សហគមន៍ ដើម្បីទប់ស្កាត់នូវការផ្ទុះឡើងជំងឺរលាកផ្លូវដង្ហើមដ៏សាហាវមួយនេះ។

ប្រធានាធិបតី Rodrigo Duterte បានលើកឡើងពីការពន្យាពេលក្នុងកិច្ចប្រជុំជាមួយក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់លោក ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែងដែលការរឹតត្បិត នឹងត្រូវបានបន្ធូរបន្ថយ ឬរក្សាដដែល និងមានរយៈពេលប៉ុន្មាននោះទេ។

សេចក្តីប្រកាសលម្អិត គ្រោងរំពឹងទុកនៅល្ងាចថ្ងៃអង្គារ៍។ មកទល់ពេលនេះ ប្រទេសហ្វីលីពីន មានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាង ១១.០០០នាក់ និងអ្នកស្លាប់ចំនួន ៧២៦នាក់។

ប៉ុន្តែប្រទេសនេះ បានធ្វើតេស្តិរកមេរោគលើមនុស្សត្រឹមតែ ១៥៨.០០០នាក់ប៉ុណ្ណោះ ពោលគឺមានចំនួនច្រើនជាងបន្តិចបន្តួច បើប្រៀបនឹងប្រទេសដទៃ។

ករណីឆ្លង ក្នុងប្រទេសមួយនេះ គឺឋេរ ក្នុងរយះពេលប៉ុន្មានសប្តាហ៏ថ្មីៗនេះ គឺមានត្រឹមតែ១៥០-៣០០នាក់ ក្នុង១ថ្ងៃ ដោយចំនួនធ្វើតេស្តិ មានការកើនឡើង នេះបើតាមការផ្សាយរបស់ CNA ដោយដកស្រង់ចេញពីកាសែត Reuter កាលពីរសៀលថ្ងៃអង្គារ៍។