Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយ COVID-១៩ នៅអាមេរិក មានលើស ៨ម៉ឺន នាក់

  • បោះពុម្ព

ចំនួនអ្នកស្លាប់ដោយ COVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់ ៨ម៉ឺន នាក់នៅថ្ងៃច័ន្ទ បានឈានដល់ ៨០.០៨៧ នាក់ គិតត្រឹមម៉ោង ៤កន្លះ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins ។

ចំនួនសរុបនៃករណីឆ្លង COVID-19 មាន ១.៣៤៤.៥១២ នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេស។ រដ្ឋ New York ដែលរងគ្រោះខ្លាំងជាងគេបំផុត បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២៦.៦៨២ នាក់ ក្នុងចំណោម ៣៣៧.០៥៥ ករណី។

រដ្ឋ New Jersey រាយការណ៍ថា មានអ្នកស្លាប់ ៩.៣៤០ នាក់, រដ្ឋ Massachusetts បានរាយការណ៍ថា មានមនុស្សស្លាប់ ៤.៩៧៩ នាក់ និងរដ្ឋ Michigan បានរាយការណ៍ថាមានអ្នកស្លាប់ ៤.៥៨៤ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។