Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាហ្គានីស្ថាន មានករណី COVID-19 វិជ្ជមានថ្មី ចំនួន២៨៥នាក់

  • បោះពុម្ព

ក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ បានចុះបញ្ជីករណី COVID-19 វិជ្ជមានថ្មីចំនួន ២៨៥ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលចំនួននេះ ធ្វើឲ្យតួលេខអ្នកជំងឺឆ្លងវីរុសនេះ មានដល់ ៤.៦៨៧ នាក់ នៅក្នុងប្រទេសមួយនេះ។

រដ្ឋធានី Kabul ដែលមានករណីវិជ្ជមាន ១៦១ ឈរនៅលេខរៀងទី១ បន្ទាប់មកគឺ រដ្ឋ Kandahar មាន ៣០ ករណី ហើយនៅសល់ ៩៤ ករណី ទៀតស្ថិតនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។

អ្នកជំងឺពីរនាក់ បានស្លាប់ដោយសារវីរុសនេះក្នុងរយៈពេល ២៤ ម៉ោងកន្លងមកហើយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១២២ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃរោគរាតត្បាតនេះ កាលពីខែកុម្ភៈ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់កាសែតស៊ិនហួរ។

អ្នកជំងឺចំនួន ១៦ នាក់ បានជាសះស្បើយ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកដែលជាសរុបមានអ្នកជា ដល់ទៅ ៥៧៤ នាក់នៅក្នុងប្រទេស។