Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិង្ហបុរីមានអ្នកឆ្លង COVID-19 លើស២៥,០០០នាក់ ក្រោយរកឃើញ៦៧៥ករណីថ្មី

  • បោះពុម្ព

 (សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នាថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៦៧៥នាក់ទៀត នាំឲ្យ ចំនួនករណីឆ្លងសរុប កើនដល់២៥,៣៤៦នាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។ ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ ជាក្រុមពលករដែលរស់ នៅតាមអគារស្នាក់នៅសម្រាប់ពលបរទេស  ក្នុងប្រទេសសិង្ហបុរីដដែល ហើយ មានតែ០២ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។

មកទល់ពេលនេះ អ្នកជំងឺ COVID-19 សរុប២១នាក់បាន បាត់បង់ជិវិត។ រីឯចំនួនអ្នកជាសះស្បើយ សរុបវិញគឺមាន៣,៨៥១នាក់។

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ សិង្ហបុរីបានចាប់ផ្តើមអនុញ្ញាតឲ្យហាងលក់ដូរនិងសេវាកម្មមួយចំនួន បើកទ្វារធ្វើប្រតិបត្តិការឡើង វិញជាលើកដំបូង គិតចាប់តាំងតែពីរដ្ឋាភិបាលសិង្ហបុរីបានចាត់វិធានការរឹតត្បិតខ្លាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។

អាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ដ្បិតមានករណីឆ្លងរាប់រយ ដែលត្រូវបានរាយការណ៍ ជារៀងរាល់ថ្ងៃនេះក៏ដោយក្តី តាមពិតទៅការឆ្លងរាលដាល តាមសហគមន៍របស់សិង្ហបុរីគឺបានថយចុះទាប៕

ដកស្រង់ពី៖ Fresh News