បណ្តាញសង្គម

ចិនដីគោក មានជំងឺ COVID-19 ចំនួន ៥ ករណីថ្មី

អាជ្ញាធរសុខាភិបាលប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានទទួលរបាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥នាក់ ដែលត្រូវបានបញ្ជាក់ច្បាស់លាស់ នៅលើទឹកដីចិនដីគោក កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះ ២ ករណី ជាការឆ្លងតាមរយះការនាំចូល។

គណៈកម្មាធិការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីចំនួន ៣ ផ្សេងទៀត គឺជាការឆ្លងនៅក្នុងស្រុក និងបានរាយការណ៍ថា កើតមាននៅក្នុងខេត្តជីលីន Jilin ។

យោងតាមគណៈកម្មការខាងលើ គឺមិនមានតួលេខអ្នកស្លាប់ ដែលទាក់ទងនឹងជំងឺ COVID-19 នេះ ត្រូវបានគេរាយការណ៍នៅថ្ងៃសៅរ៍នេះទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។