Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយជំងឺ COVID-19 ប្រចាំថ្ងៃ នៅប្រទេសអេស្ប៉ាញ ធ្លាក់ចុះក្រោម ១០០ នាក់ ជាលើកដំបូង

  • បោះពុម្ព

ចំនួនអ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសឆ្លងកូរ៉ូណា បានធ្លាក់ចុះទាបជាង ១០០ នាក់ នៅក្នុងប្រទេសអេស្ប៉ាញ ជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតនេះ បានបង្ខំឱ្យរដ្ឋាភិបាល ប្រកាសអាសន្ននៅក្នុងប្រទេស កាលពីថ្ងៃទី ១៥ ខែមីនា។

យោងតាមក្រសួងសុខាភិបាល កិច្ចការអតិថិជន និងសេវាសង្គមអេស្ប៉ាញ មានប្រជាជនចំនួន ៨៧ នាក់ បានបាត់បង់ជីវិតដោយសារជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោង រហូតដល់ម៉ោង ៩យប់ នាថ្ងៃសៅរ៍ ហើយចំនួនអ្នកស្លាប់សរុប នៅប្រទេសអេស្ប៉ាញ មានចំនួន ២៧.៦៥០ នាក់។

មានអ្នកឆ្លងថ្មីចំនួន ៤២១ នាក់ បើប្រៀបធៀបនឹងករណីឆ្លងថ្មីចំនួន ៥៣៩ នាក់ ដែលបានរាយការណ៍កាលពី ២៤ ម៉ោងមុន ដែលនាំឲ្យចំនួនករណីឆ្លងសរុប មានដល់ ២៣១.៣៥០ នាក់។ អ្នកជំងឺសរុបចំនួន ១៤៩.៥៧៦ នាក់ បានជាសះស្បើយពីវីរុសនេះផងដែរ។

ថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នឹងស្វែងរកការពន្យាពេលលើកទី ៥ និងជាលើកចុងក្រោយនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីកំណត់សេរីភាពក្នុងការធ្វើដំណើរ និងផ្តល់អំណាចបន្ថែមទៀតដល់រដ្ឋាភិបាលកណ្តាល រហូតដល់ចុងខែមិថុនា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។