Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាក្សត្រម៉ាឡេស៊ីអំពាវនាវកុំឲ្យបង្កវិបត្តិនយោបាយថ្មីទៀត ក្នុងឱកាសបើកកិច្ចប្រជុំសភាលើកដំបូង គិតចាប់តាំងពីមាននាយករដ្ឋមន្រ្តីថ្មី

  • បោះពុម្ព

 (គូឡាឡាំពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ូលតង់ Abdullah នាថ្ងៃចន្ទនេះ បានមានបន្ទូលទៅកាន់សមាជិកសភាម៉ាឡេស៊ីថា កុំឲ្យ បណ្តោយប្រទេសធ្លាក់ទៅក្នុងវិបត្តិនយោបាយថ្មីផ្សេងទៀតឲ្យសោះ ក្នុងឱកាសនៃការបើកកិច្ចប្រជុំលើកដំបូងនៅសភាជាន់ទាបម៉ាឡេស៊ី គិតចាប់តាំងពីសម្ព័ន្ធគណបក្ស Perikatan Nasional បានឡើងជារដ្ឋាភិបាលសហព័ន្ធ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នា២០២០។ នាឱកាសនោះ ព្រះចៅស៊ូតង់ Abdullah បានមានព្រះរាជបន្ទូលដូច្នេះថា «ខ្ញុំចង់អំពាវនាវកុំនាំម៉ាឡេស៊ីធ្លាក់ទៅក្នុង ភាពវឹកវរ ផ្នែកនយោបាយ ជាថ្មីទៀតឲ្យសោះ ព្រោះថាប្រជារាស្រ្តកំពុងតែប្រឈមនឹងបញ្ហាជាច្រើន បូករួមជាមួយអនាគតដ៏លំបាកមួយ ដែលកំពុងបង្កឡើងដោយជំងឺ COVID-19»។

ដោយឡែក ព្រះមហាក្សត្រម៉ាឡេស៊ី ក៏បានសម្តែងការគោរពស្ញប់ស្ញែង ដល់អ្នកនៅជួរមុខទាំងឡាយ ដែលប្រយុទ្ធប្រឆាំង ជាមួយ COVID-19 ផងដែរ។

គួរជម្រាបថា វិបត្តិនយោបាយនៅម៉ាឡេស៊ី បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីលោក មហាធៀរ មហាម៉ាត់ បានចុះចេញ ពីតំណែងនាយករដ្ឋមន្រ្តី រីឯរដ្ឋាភិបាលចម្រុះ Pakatan Harapan ត្រូវដួលរលំ ហើយលោក Muhyiddin Yassin ក៏បានឡើងជាមេដឹកនាំថ្មី ជាមួយរដ្ឋាភិបាលចម្រុះ Perikatan Nasional៕

ដកស្រង់ពី៖ Fresh News