បណ្តាញសង្គម

ប្រទេសថៃ ពង្រីកបំរាមលើជើងហោះហើរអន្តរជាតិដល់ចុងខែមិថុនា

ប្រទេសថៃ បានបន្តហាមឃាត់ជើងហោះហើរអ្នកដំណើរអន្តរជាតិជាថ្មីម្តងទៀតក្នុងរយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ។

គ្មានជើងហោះហើរដឹកអ្នកដំណើរ ដែលមានដើមកំណើតនៅក្រៅប្រទេស អាចចុះចតនៅព្រលានយន្តហោះថៃបានទេ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ អជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួននៅយប់ថ្ងៃសៅរ៍ថា មានការលើកលែង ចំពោះយន្តហោះរដ្ឋ ឬយោធា ការចុះចតបន្ទាន់ ឬបច្ចេកទេស ជំនួយមនុស្សធម៌ ថ្នាំពេទ្យ និងជើងហោះហើរផ្តល់ជំនួយ ការធ្វើមាតុភូមិនិវត្តន៍ និងយន្តហោះដឹកទំនិញ។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីការកើនឡើងនៃការឆ្លង១០ករណី ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុននៅក្នុងប្រទេស ហើយរដ្ឋាភិបាល មិនទាន់សម្រេចចិត្តថាតើ ត្រូវបន្តពន្យាក្រឹត្យអាសន្ន ដែលនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភាខាងមុខ ឬយ៉ាងណានោះទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។