Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី រកឃើញ COVID-19 ៩,២៦៣ករណីថ្មី, អ្នកឆ្លងសរុបកើនជិតដល់ ៣០០,០០០នាក់

  • បោះពុម្ព

 (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសថា អ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ២៩៩,៩៤១នាក់ហើយ បន្ទាប់ពី ករណីឆ្លងថ្មីចំនួន ៩,២៦៣ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។ តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើ ហាក់ដូចជាមានការថយចុះបន្តិច ដោយចំនួនអ្នកឆ្លងស្ថិតនៅក្រោម ១០,០០០នាក់ ៤ថ្ងៃជាប់គ្នាៗ។

អាជ្ញាធរសុខាភិបាលរុស្ស៊ី ឱ្យដឹងទៀតថា អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ២,៨៣៧នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ១១៥នាក់ ត្រូវបានប្រកាស។ ចំណែកឯ អ្នកជាសះស្បើយវិញមាន ៧៦,១៣០នាក់ និងមនុស្សជាង ៧.៣លាននាក់បានទទួលការធ្វើតេស្ដរក COVID-19៕

ដកស្រង់ពី៖ Fresh News