Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខស្លាប់ដោយ COVID-១៩ របស់ចក្រភពអង់គ្លេស កើនឡើងដល់ ៣៥.០០០ នាក់ ខណៈអង់គ្លេស ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

  • បោះពុម្ព

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងកាលពីថ្ងៃអង្គារថា អ្នកជំងឺ ៥៤៤ នាក់ផ្សេងទៀត បានស្លាប់នៅក្នុងប្រទេសអង់គ្លេស គិតត្រឹមរសៀលថ្ងៃច័ន្ទនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេស កើនឡើងដល់ ៣៥,៣៤១ នាក់។

តួលេខនេះ រាប់បញ្ចូលទាំងការស្លាប់នៅគ្រប់ទីកន្លែង រួមទាំងមន្ទីរពេទ្យ ផ្ទះថែទាំនិងសហគមន៍ទូទៅ។ នៅព្រឹកថ្ងៃដដែល លោកអធិការបតី Rishi Sunak បានព្រមានថា អង់គ្លេស ប្រឈមនឹង“ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ” ។

ការិយាល័យស្ថិតិជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថា ចំនួនមនុស្សដែលទាមទារផលប្រយោជន៍គ្មានការងារធ្វើប្រចាំខែ នៅក្នុងប្រទេសអង់គ្លេស បានកើនឡើង ៦៩,១ % នៅក្នុងខែមេសា ខណៈដែលទីផ្សារពលកម្ម ត្រូវបានវាយប្រហារដោយជំងឺរាតត្បាត COVID-19 នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។