Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសរូវ៉ាន់ដា ប្រើមនុស្សយន្តបច្ចេកវិទ្យាខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

  • បោះពុម្ព

ប្រទេសរូវ៉ាន់ដា កាលពីថ្ងៃអង្គារបានថ្លែងថា ប្រទេសខ្លួន នឹងដាក់មនុស្សយន្តបច្ចេកវិទ្យាខ្ពស់ចំនួន ៥ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នៅក្នុងមជ្ឈមណ្ឌលព្យាបាលរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Rwandan បាននិយាយថា ការប្រើប្រាស់មនុស្សយន្ត ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 នឹងជួយគ្រូពេទ្យ និងគិលានុបដ្ឋាយិកាក្នុងការកាត់បន្ថយទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 និងកាត់បន្ថយហានិភ័យ ក្នុងការឆ្លងវីរុសដែលអាចសម្លាប់មនុស្សបានមួយនេះ ។

មនុស្សយន្តនេះ មានសមត្ថភាពពិនិត្យមនុស្សពី ៥០ ទៅ ១៥០ នាក់ក្នុងមួយនាទីចែកអាហារ និងថ្នាំទៅកាន់បន្ទប់អ្នកជំងឺ ចាប់យកទិន្នន័យ និងជូនដំណឹងដល់មន្រ្តីបំពេញភារកិច្ច អំពីភាពមិនប្រក្រតីដែលបានរកឃើញ។

មនុស្សយន្តចល័តឆ្លាតវៃនេះ ក៏មានមុខងារ ដូចជាការចំណាំមុខ ការត្រួតពិនិត្យសីតុណ្ហភាព តាមដានស្ថានភាពរបស់អ្នកជំងឺ និងរក្សាកំណត់ត្រាវេជ្ជសាស្ត្ររបស់អ្នកជំងឺផងដែរ។

គិតត្រឹមល្ងាចថ្ងៃច័ន្ទនេះ ប្រទេសរូវ៉ាន់ដា មានករណីឆ្លង COVID-19 ចំនួន ២៩៧ ករណី រួមទាំងការជាសះស្បើយចំនួន ២០៣ ករណី បើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។