Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 មានលើសពី ២០០ នាក់ ហើយជាងពាក់កណ្តាល បានជាសះស្បើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា

  • បោះពុម្ព

ចំនួនឆ្លងជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ២០១នាក់ ដោយមានអ្នកជំងឺជាងពាក់កណ្តាល បានជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាល និងកីឡា។

អ្នកដំណើរពីរនាក់ ដែលទើបត្រលប់មកពីប្រទេសម៉ាឡេស៊ីវិញ កាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋ Chin ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនោះ បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃសៅរ៍។ សំណាកសរុបចំនួន ១៧.៨៧៥ ត្រូវបានធ្វើតេស្តិនៅក្នុងប្រទេសមួយនេះ។

យោងតាមតួលេខរបស់ក្រសួងខាងលើ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកឆ្លង ១១៦ នាក់ បានជាសះស្បើយ និងអ្នកស្លាប់ចំនួន ៦ នាក់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានប្រាប់នៅក្នុងកិច្ចប្រជុំសភា នាពេលថ្មីៗនេះថា សមត្ថភាពធ្វើតេស្តិ៍រកជំងឺ COVID-19 នឹងត្រូវចាប់បង្កើននៅដើមខែក្រោយ។

បច្ចុប្បន្ន រាល់សំណាកទាំងអស់ គឺត្រូវបានធ្វើតេស្តិតែនៅក្នុងមន្ទីរពិសោធន៍នាទីក្រុង Yangon នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។