បណ្តាញសង្គម

មេដឹកនាំទួគី និងសហរដ្ឋអាមេរិក ធ្វើការសន្ទនាតាមទូរស័ព្ទ ជុំវិញបញ្ហាក្នុងតំបន់

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ជាពិសេសស្ថានភាពនៅស៊ីរី និងលីប៊ី តាមការសន្ទនាតាមទូរស័ព្ទ។

ទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា មេដឹកនាំទាំងពីរ បានឯកភាពគ្នារក្សាកិច្ចសហប្រតិបត្តិការនយោបាយ និងយោធាយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ពួកគេបានបញ្ជាក់ជាថ្មីម្តងទៀត ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង COVID-19 ។ ទីភ្នាក់ងារ Anadolu ក៏បានបន្ថែមទៀតថា មេដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ស្តីពីទំនាក់ទំនងទ្វេភាគីផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។