Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-១៩ របស់ប៉ូឡូញ ឡើងដល់ ២ម៉ឺននាក់

  • បោះពុម្ព

ក្រសួងសុខាភិបាលប៉ូឡូញ បានប្រកាសកាលពីចុងសប្តាហ៏នូវតួលេខឆ្លងថ្មីចំនួន ៤០៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលមកទល់ពេលនេះ ប្រទេសប៉ូឡូញ មានករណីឆ្លង COVID-19 ចំនួន ២០.១៤៣ នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន ៩៧២ នាក់។

រដ្ឋាភិបាលប៉ូឡូញ ក៏បានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ តាំងពីថ្ងៃច័ន្ទមកដែរ។ ហាងកាត់សក់ និងហាងកែសម្ផស្ស ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការម្តងទៀតខណៈពេលដែលភោជនីយដ្ឋាន ហាងកាហ្វេ និងបារ បានបើកដំណើរការឡើងវិញ ក្រោមគោលការណ៍ណែនាំអនាម័យពិសេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។