Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ១៦នាក់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ចំនួន១៦នាក់ថ្មី  ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីខាងកើតនេះ កើនដល់១១,២០៦នាក់។

នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា អត្រាអ្នកឆ្លងប្រចាំថ្ងៃបានបន្តស្ថិតនៅក្រោម២០ករណី រយៈពេល០៤ថ្ងៃជាប់គ្នា។

ដោយឡែក ក្នុងចំណោមករណីថ្មីៗខាងលើវិញ មាន០៣ករណីជាករណីនាំចូល ដែលប្រការនេះធ្វើឲ្យអ្នកជំងឺ COVID-19 បែបនាំចូលនៅ ក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់១,២១៥នាក់។ ក្រៅពីនេះករណីឆ្លង មានអ្នកជំងឺម្នាក់ទៀតបានស្លាប់។

សរុបមកអ្នកជំងឺ COVID-19 សរុប២៦៧នាក់ បានបាត់បង់ជីវិត នៅកូរ៉េខាងត្បូង។ ចំណែកអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយឡើងវិញ មាន១០,២២៦នាក់ ក្រោយ១៣នាក់ទៀត ទើបត្រូវអនុញ្ញាតឲ្យចេញពីពេទ្យ។

គួរជម្រាបថា គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៨២៦,០០០នាក់ ក្នុង នោះ៧៩៦,១៤២នាក់ ចេញលទ្ធផលអវិជ្ជមាន ខណៈ១៩,០៨៩នាក់ទៀត កំពុងស្ថិតក្រោមការពិនិត្យ៕

ដកស្រង់ពី៖ Fresh News