បណ្តាញសង្គម

រដ្ឋធានីអាហ្សង់ទីន បង្កើនការរឹតបន្តឹង ខណះការផ្ទុះឡើងនៃជំងឺ COVID-19 ឡើងជិតដល់ចំណុចកំពូល

រដ្ឋធានីអាហ្សង់ទីន Buenos Aires កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ខ្លួន កំពុងបង្កើនវិធានការឃ្លាតឆ្ងាយពីសង្គម ក្នុងដំណើរទៅរកការកើនឡើងតាមការរំពឹងទុក នៃចំនួនឆ្លងជំងឺ COVID-១៩ ។

ទីក្រុង បានប្រកាសថា ខ្លួន នឹងរឹតបន្តឹងសកម្មភាពពាណិជ្ជកម្ម និងការចល័តរបស់ប្រជាជន រួមទាំងការបិទស្ថានីយ៍រថភ្លើងជាក់លាក់មួយចំនួន។

ករណីឆ្លងក្នុងតំបន់ មានការកើនឡើងជាលំដាប់ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ហើយមន្រ្តីទីក្រុង មានការព្រួយបារម្ភថា ដង់ស៊ីតេប្រជាជននៅក្នុងរដ្ឋធានី និងតំបន់ទីប្រជុំជន នឹងជំរុញឱ្យមានការផ្ទុះឡើងកាន់តែធំ។

ប្រជាជន ក៏ត្រូវធ្វើលិខិតអនុញ្ញាតឱ្យពួកគេធ្វើចរាចរសារជាថ្មីផងដែរ ដែលឥឡូវនេះ បានផុតកំណត់ហើយ។ ទន្ទឹមនឹងនេះ អាជីវកម្មមិនសំខាន់នៅតាមផ្សារទំនើបធំៗ នឹងនៅតែបិទទ្វារដើម្បីចៀសវាងការប្រមូលផ្តុំគ្នា។

ប្រទេសអាហ្សង់ទីន ដែលបានប្រកាសពីការបិទទ្វារទូទៅ នៅថ្ងៃទី ២០ ខែមីនានោះ នឹងត្រូវបន្តរហូតដល់ថ្ងៃទី ៧ ខែមិថុនា គឺមានចំនួនឆ្លង COVID-19 សរុបចំនួន ១១.៣៥៣ ករណី នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។