បណ្តាញសង្គម

យ៉ាងហោចណាស់អ្នកធ្វើដំណើរចំនួន ១២៨ នាក់បានឆ្លង COVID-19 ពីឡានក្រុងដឹកជញ្ជូនសាធារណៈទីក្រុង Mumbai

ចាប់តាំងពីថ្ងៃទី ២៤ ខែមីនា នៅពេលដែលប្រទេសឥណ្ឌា បានដាក់ចេញនូវការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីប្រឆាំងនឹងជំងឺ Covid-19 រថយន្តក្រុងសាធារណៈរបស់ទីក្រុងមុមបៃ គឺជាមធ្យោបាយដឹកជញ្ជូនតែមួយគត់ ដែលអាចរកបានសម្រាប់កម្មករចាំបាច់ ដែលត្រូវការធ្វើដំណើរជុំវិញទីក្រុង។

BEST ជាក្រុមហ៊ុនដឹកជញ្ជូន និងផ្គត់ផ្គង់អគ្គិសនី បានបើកជាប្រចាំនូវឡានក្រុងប្រហែល ១២០០ នៅលើផ្លូវពិសេស ដែលគ្របដណ្តប់តំបន់ក្រុងមុមបៃទាំងមូលហើយអ្នកបើកបរ អ្នកយកសំបុត្រ និងបុគ្គលិកជិត ៦.០០០ នាក់ បានបំពេញភារកិច្ច។

ទោះយ៉ាងណាសហជីពរបស់កម្មករ BEST បានអះអាងថា យ៉ាងហោចណាស់បុគ្គលិកចំនួន ១៩ នាក់ បានស្លាប់ដោយសារជំងឺឆ្លង Covid-19 ហើយតួលេខឆ្លងសរុប គឺអាចខ្ពស់ជាង ១២៨ នាក់ទៀត។

យោងតាមទិន្នន័យក្រសួងសុខាភិបាលជាតិ ចំនួនករណីឆ្លងក្នុងប្រទេសឥណ្ឌាឥឡូវនេះ បានកើនឡើងដល់ ១៣១.៨៦៨ ករណី ក្នុងនោះមានករណីសកម្ម ៧៣.៥៦០ ករណីព្យាបាលជា ៥៤.៤៤០ នាក់ និងមានអ្នកស្លាប់ចំនួន ៣.៨៦៧ នាក់ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។