បណ្តាញសង្គម

ជប៉ុន ដកចេញនូវបម្រាបដាក់ប្រទេសក្នុងគ្រាអាសន្ន COVID-19 ទាំងស្រុង

កាលពីថ្ងៃចន្ទនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានដកភាពអាសន្ននៅក្នុងតំបន់ទីប្រជុំជនទីក្រុងតូក្យូ និងកោះហុកកៃដូ ខណៈការរីករាលដាលនៃ COVID-១៩ នៅក្នុងតំបន់ទាំងនេះ ឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះហើយបានបញ្ចប់ភាពអាសន្នទាំងស្រុងនៅក្នុងអាណាខេត្តទាំង ៤៧ របស់ប្រទេស។

ថ្លែងប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន លោក Abe បានមានប្រសាសន៍ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានកើតឡើងចាប់តាំងពីខែមេសា នៅក្នុងរដ្ឋធានីតូក្យូនិងអាណាខេត្តជិតខាង ចំនួន ៣ទៀត ក៏ដូចជាតំបន់ភាគខាងជើងបំផុតនៃកោះហុកកៃដូ គឺកំពុងបញ្ចប់មុនកាលកំណត់។

ស្ថានភាពអាសន្ននោះ គឺត្រូវដំណើរការរហូតដល់ថ្ងៃទី ៣១ ឧសភា។ គិតត្រឹមយប់ថ្ងៃច័ន្ទនេះ ករណី COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ១៦.៦២៣ នាក់ ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសដែលបណ្តាលមកពីជំងឺរលាកសួតមួយនេះ មានដល់ ៨៥៦ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។