Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19 នឹងអាចផ្ទុះរលកទី២ទៀត ​ប្រសិនបើដកវិធានការរឹតត្បិតលឿនពេក» (Video inside)

  • បោះពុម្ព

 (ហ្សឺណែវ)៖ បណ្ដាប្រទេសដែលកំពុងមើលឃើញ ពីការធ្លាក់ចុះនៃករណីឆ្លង COVID-19 នៅតែអាចប្រឈមមុខនឹង  «ការឆ្លងរាតត្បាត ដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ» បើសិនជាពួកគេលុបចោល  ឬបន្ធូរបន្ថយវិធានការ រឹតត្បិតលឿនរហ័សពេក។

នេះបើតាមអង្គការសុខភាពពិភពលោក (WHO) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

តាមរយៈសន្និសីទសារព័ត៌មានដ៏ខ្លីមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលយើងនិយាយពីរលកទី ២ នៃជំងឺ COVID-19 វាមានន័យថារលកទី ១ នៃជំងឺឆ្លងរាតត្បាតផ្ទុះឡើងដោយខ្លួនឯង ហើយប៉ុន្មានខែក្រោយមកវាអាចផ្ទុះឡើងជាថ្មីទៀត... ប៉ុន្តែអ្វីដែលយើងត្រូវទទួលស្គាល់នោះគឺជំងឺ COVID-19 អាចនឹងរាតត្បាតឡើងវិញសាជាថ្មីនៅរលកទី ២ ឬការឆ្លងរាតត្បាតដល់ចំណុចកំពូលលើកទី ២ ភ្លាមៗ។

ដូច្នេះយើងចាំបាច់ត្រូវតែបន្តពង្រឹងសុខាភិបាលសាធារណៈ និងវិធានការសង្គម, តាមដាន, ធ្វើតេស្ដ និងយុទ្ធសាស្ត្រ ទប់ស្កាត់នានា ដើម្បីធានាឱ្យបានថា ករណីឆ្លងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង»។

គួរជម្រាបថា បើតាមលោក Mike Ryan ពិភពលោកបច្ចុប្បន្ន កំពុងបន្តស្ថិតនៅចំកណ្ដាលនៃរលកទី ១ ស្របពេលតំបន់អាមេរិកឡាទីន ត្រូវបានគេមើលឃើញថា បានក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ ខណៈប្រទេសប្រេស៊ីលកំពុងឈរនៅលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេលើលោក៕

ដកស្រង់ពី៖ Fresh News