Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!

  • បោះពុម្ព

(បរទេស)៖ គិតត្រឹមម៉ោង៣៖០០នាទីរសៀល ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងភពផែនដីយើងនេះ បានកើនឡើងរហូតដល់៥,៦០១,៥២១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមាន៣៤៨,១៣២នាក់ និងជាសះស្បើយឡើងវិញ ២,៣៨១,២៨០នាក់ ខណៈអ្នកជំងឺ២,៨៧,១០៩នាក់កំពុងសម្រាកព្យាបាល (៥៣,១៦៦នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ)។

យោងតាមគេហទំព័រអន្តរជាតិ Worldometer ក្នុងចំណោមប្រទេសមានអ្នកឆ្លងកំពូលៗទាំង១០ សហរដ្ឋអាមេរិក នៅតែបន្តឈរ នៅលេខរៀងទី១ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅជាង១.៧លានករណី ក្នុងនោះស្លាប់៩៩,៨០៥នាក់ និងជាសះស្បើយឡើងវិញ៤៦៤,៦៧០នាក់។

បន្ទាប់មកទៀតគឺមាន ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៉ីតាលី បារាំង អាល្លឺម៉ង់ តួកគី និងឥណ្ឌាជាដើម ដែលស្ថិតក្នុងចង្កោមប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតទាំង១០លើលោក៕

ដកស្រង់ពី៖ Fresh News