បណ្តាញសង្គម

ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅប្រទេសបង់ក្លាដែស បានកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសបង់ក្លាដែស បានកើនឡើងដល់ ៣៥.៥៨៥ នាក់ ក្នុងនោះមានករណីថ្មីចំនួន ១.៩៧៥ ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលជាចំនួនកើនឡើងខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមីនា។

អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសុខភាព ក្រោមក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយមានអ្នកស្លាប់ថ្មីចំនួន ២១ នាក់ បានធ្វើឲ្យតួលេខអ្នកស្លាប់ដោយសារជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេស បានកើនឡើងដល់ ៥០១ នាក់កាលពីថ្ងៃច័ន្ទ។

សំណាកចំនួន ៩.៤៥១ នាក់ ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នៅទូទាំងប្រទេសបង់ក្លាដែស ដែលធ្វើឲ្យចំនួនឆ្លងកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត គឺ ១,៨៧៣ ករណី នៅថ្ងៃទី ២៣ ខែឧសភា។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ក៏មានអ្នកជំងឺ ៤៣៣ នាក់ទៀត បានជា និងចាកចេញពីមន្ទីរពេទ្យ និងគ្លីនិក ដែលនាំឱ្យចំនួនអ្នកជម្ងឺជាសះស្បើយ នៅក្នុងប្រទេស ឡើងដល់ ៧.៣៣៤ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។